ថ្ងៃពុធ៦កើតខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២០ លោក ផាត់ សារុន បានដឹកនាំក្រុមការងារការិយាល័យផលិតកម្មនិងបសុព្យាបាលនិងផ្នែកផលិតកម្មនិងបសុព្យាបាលនៃការិយាល័យ សេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍នៃក្រុងពោធិ៍សាត់ ចុះពិនិត្យ និងសាកសួរពីស្ថានភាពជំងឺសត្វគោ ក្របី នៅ សង្កាត់រលាប ក្នុងភូមិព្រៃឪម៉ាល់ និងភូមិ រលាប និងសង្កាត់ចំរើនផលក្នុងភូមិ អូរតូង និងភូមិស្វាយមាស នៅតំបន់ទីទួលសុវត្ថិភាពសម្រាប់ដាក់គោ-ក្របីក្នុងពេលមានទឹកជំនន់ស្ទឹង ពោធិ៍សាត់ ២-៣ ថ្ងៃកន្លងមកនេះ។
៚ស្ថានភាពជំងឺគោ ក្របី :
- នៅសង្កាត់ រលាប ក្នុងភូមិរលាបបានជួប ប្រទះជួបគោ មួយក្បាល ឈឺ ដែលសង្ស័យជំងឺអុតក្តាមរយ:ពេល២ថ្ងៃ ហើយបានជួយព្យាបាល ពងមាត់ ។ តាមការសាកសួរជំងឺអុតក្តាមនេះ បានចាប់ពីថ្ងៃទី១៦/០៩/២០២០ មាន ៥ គ្រួសារ មានគោឈឺសរុប១៥ក្បាល ហើយបានធូរស្រាលវិញ ១៤ ក្បាល(កំពុងឈឺ០១ក្បាល) ហើយបានឱ្យភ្នាក់ងារ សុខភាពសត្វភូមិតាមដាននិងរាយការទាន់ ពេល និងបានផ្តល់ថ្នាំមួយចំនួនសម្រាប់ព្យាបាលជំងឺផងដែរ ។
- នៅសង្កាត់ចំរើនផល មិនមានបញ្ហាជំងឺគោ
ក្របីទេ។ ក្នុងពេលនេះបានដាក់ផែនការចាក់វ៉ាក់ សារទឹកជាមួយភ្នាក់ងារសុខភាពសត្វភូមិ និងលោក មេភូមិ នៅក្នុងអូរតូងនៅទីតាំងមានគោ ក្របីប្រមូលផ្តុំ នៅព្រឹកថ្ងៃសុក្រទី២៥/០៩/២០២០ ។ ក្រុមការងារ បានផ្តល់សម្ភា:បក្ខាបសុពេទ្យ និង ថ្នាំព្យាបាលសត្វមួយចំនួនដល់ភ្នាក់ងារសុភាពសត្វភូមិ សម្រាប់ទប់ស្កាត់ជំជឺសត្វផងដែរ។