មាតិកា
សកម្មភាព ប្រតិបត្តិការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផល នៅចំណុច ខាងលិចព្រែករាំងទិល ដល់ក្រឡុកចាន់លម ភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង
ចេញ​ផ្សាយ ២៥ កញ្ញា ២០២០
80

ថ្ងៃព្រហស្បតិ៍ ៧ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
ត្រូវនឹងថ្ងៃទី២៤ខែ កញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចចំរុៈសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េង អាន  នាយ សង្កាត់ ដោយមានការចូលរួម ប៉ូលីសស្រុក បរិស្ថាន និងយោធាខេត្ត  កម្លាំងសរុប ១០ នាក់ កាណូតចំនួន ៣ គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផល នៅចំណុច ខាងលិចព្រែករាំងទិល  ដល់ក្រឡុកចាន់លម  ភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ជាលទ្ធផលបាន ០២ ករណី 
វត្ថុតាង (បំផ្លាញចោល)៖
 _ របាំងសាច់អួនចំនួន ២ ខ្សែ ប្រវែង ៦៥០ ម៉ែត្រ
 _ ក្បាលបរចំនួន ៣ គ្រឿង
 _ របាំងស្បៃមុងចំនួន ៨ ខ្សែ ប្រវែង ១៣០០ ម៉ែត្រ
 _ លូកងស្បៃមុងចំនួន ១៦ មាត់
 _ បង្គោលចំនួន ៦៦០ ដើម
 - ចាក់លែងត្រីចំរុះទម្ងន់ ៣២ គីឡក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter