មាតិកា
ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចាប់ពីភូមិ កំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុកក្រគរ ដល់ចំនុច កំពង់ក្រចាប់ ព្រំប្រទល់ ពោធិ៍សាត់-កំពង់ឆ្នាំង
ចេញ​ផ្សាយ ២៥ កញ្ញា ២០២០
82

ថ្ថៃព្រហស្បតិ៍ ០៧កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២០ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា  នាយផ្នែកក្រគរ ដោយមានការចូលរួម លោកនាយសង្កាត់កំពង់លួង យោធាខេត្ត កម្លាំងB05ទទួលទិសកំពង់លួង  កម្លាំងសរុប ១២ នាក់ មធ្យោបាយកាណូតចំនួន០៤ គ្រឿងបានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចាប់ពីភូមិ កំពង់ថ្គោល ឃុំ អន្សាចំបក់  ស្រុកក្រគរ ដល់ចំនុច កំពង់ក្រចាប់ ព្រំប្រទល់ ពោធិ៍សាត់-កំពង់ឆ្នាំង 
 ជាលទ្ធផល បាន ០២ករណី បំផ្លាញចោល ៖
_ របាំងស្បៃមុង ០៧ ខ្សែ ប្រវែង ៨៥០ ម៉ែត្រ
_លូកងស្បៃមុង ចំនួន ១៤គ្រឿង 
 _ របាំងសាច់អួន ០២ ខ្សែ ប្រវែង ៤៥០ ម៉ែត្រ
 _ ក្បាលបរ ចំនួន ០២គ្រឿង
 _ បង្គោលចំនួន ៤៥០ ដើម
 _ ចាក់លែងត្រីចំរុះ ៧៥គីឡូក្រាម

ចំនួនអ្នកចូលទស្សនា
Flag Counter