មាតិកា
លោក ប្រធានមន្ទីរបានចូលរួមជាគណៈអធិបតីក្នុងពិធីផ្តល់ ពូជមាន់ និងទូរភ្ញាស់ សម្រាប់កម្មវិធីASPIRE អនុវត្តដោយអង្កការ EPDO
ចេញ​ផ្សាយ ២៦ កញ្ញា ២០២០
93

ថ្ងៃសុក្រ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយក្រុមការងារថ្នាក់ខេត្ត នៃកម្មវិធីASPIRE បានចុះផ្តល់ ពូជមាន់ និងទូរភ្ញាស់ សម្រាប់កម្មវិធីASPIRE អនុវត្តដោយអង្កការ EPDO មកពីភូមិចំនួន០៣ មាន: ភូមិស្វាយជ្រុំ ភូមិត្រាំសេះ និងភូមិបឹងឈូក ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។សម្ភារ:បានផ្តល់ដល់កសិកររួម មាន:
១-កសិដ្ឋានចំនួន០៣កន្លែង ក្នុង០១កន្លែងទទួល បានទូរភ្ញាស់០១គ្រឿង និងពូជមាន់៤០ក្បាល
២-កសិករចំនួន១១៧ គ្រួសារ ទទួលបានកូនមាន់អាយុ២១ថ្ងៃចំនួន១០ក្បាលក្នុង១គ្រួសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter