មាតិកា
កម្មវិធីបទយកការណ៍ ស្តីអំពី ការដាំដុះដំណាំបន្លែសុវត្ថិភាព ( GAP)ជាមួយក្រុមកសិករគម្រោង ជម្រុញផលិតកម្មស្បៀង(BFP )នៅភូមិ អូររំចេក ឃុំ ត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៧ កញ្ញា ២០២០
86

ថ្ងៃសៅរ៍ ៩ កើត ខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២០ លោក ឡាយ វិសដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្របសម្រួលក្រុមការងារ ស្ថានីយ៍វិទ្យុវាយោ និងទូរទស្សន៍ អប្សរាក្នុងកម្មវិធីបទយកការណ៍ ស្តីអំពី ការដាំដុះដំណាំបន្លែសុវត្ថិភាព  ( GAP)ជាមួយក្រុមកសិករគម្រោង ជម្រុញផលិតកម្មស្បៀង(BFP )នៅភូមិ អូររំចេក ឃុំ ត្រពាំងជង ស្រុក បាកាន ដែលដឹកនាំដោយ ឯកឧត្តម អ៊ុឹង ឌីប៉ូឡា អគ្គនាយករងនៃអគ្គនាយកដ្ឋានរ៉ែ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំ ត្រពាំងជង ស្រុក បាកាន ដោយមានអ្នកចូលរួមសរុប ចំនួន ១៥ នាក់/ស្រី ០៧ នាក់ ក្នុងគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយ តាមរយៈ youtube  facebook វិទ្យុ និង ទូរទស្សន៍អំពីការខិតខំប្រឹងប្រែងលើការដាំដុះដំណាំបន្លែសុវត្ថិភាពរបស់កសិករក្នុងខេត្តពោធិ៍សាត់របស់យើង ក្នុងការ បង្កើនជីវភាពក្នុងគ្រួសារអោយកាន់តែប្រសើរឡើង របស់ក្រុមកសិករ។

ចំនួនអ្នកចូលទស្សនា
Flag Counter