ថ្ងៃអាទិត្យ ១០កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង សហការណ៍ជាមួយប៉ូលីសស្រុក និងយោធាខេត្ត បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ក្បាលជ្រោយកោះកែវដល់ខាងជើងវត្ត ភូមិ រាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀងជាលទ្ធផល
បាន ០១ ករណី វត្ថុតាង (បំផ្លាញចោល)៖
_ របាំងសាច់អួនចំនួន ៣ ខ្សែ ប្រវែង ៧៥០ ម៉ែត្រ
_ លូកងសាច់អួនចំនួន ៦ មាត់
_ បង្គោលចំនួន ៤៣០ ដើម
- ចាក់លែងត្រីចំរុះទម្ងន់ ១៥ គីឡក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម