ថ្ងៃច័ន្ទ១១កើត ខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២០ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែកក្រគរសហការយោធាខេត្តបានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំនុចព្រែកកំពង់គុជ ភូមិ ព្រែក ឃុំ រាំងទិល ស្រុកកណ្ដៀង ជាលទ្ធផល បាន ០១ករណីបំផ្លាញចោល ៖
_ របាំងសាច់អួន ០៣ ខ្សែ ប្រវែង ៦៥០ ម៉ែត្រ
_ ក្បាលបរ ចំនួន ០២គ្រឿង
_ លូកងសាច់អួន ០៤គ្រឿង
_ បង្គោលចំនួន ២១០ ដើម
_ ចាក់លែងត្រីចំរុះ ៣៥គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម