ថ្ងៃអង្គារ៍១២កើត ខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំពិភាក្សាសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារ អនុក្រុមការងារ និងលេខាធិការដ្ឋានខេត្ត ដើម្បីអនុវត្តសំណង ការតាំងទីលំនៅថ្មី ជូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលរងផលប៉ះពាល់ពីគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមការអធិបតីភាពឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះប្រារព្ធធ្វើនៅ សាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក KIM MYUNG IL អគ្គនាយកក្រុមហ៊ុន SPHP (Steung Pursat Hydro Power)របស់កូរ៉េ លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាលស្រុក ក្រុមប្រឹក្សាឃុំដែលមានការពាក់ព័ន្ធ និងប្រតិភូជាច្រើននាក់ទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម