ថ្ងៃពុធ១៣កើត ខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០ ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រព និងដោះទឹកខាងលិចបឹងទន្លេសាប CP-P11 Pursat បានសម្របសម្រួលវគ្គតាមភូមិគោលដៅគម្រោង បានចំនួន០៣ទីតាំងៈ
១.ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពដំណាក់អំពិលខេត្តពោធិ៍សាត់បានសម្របសម្រួល វគ្គបណ្តុះបណ្តាលស្តីពីផលិតកម្ម ដំណំាស្រូវនៅភូមិកណ្តឹងមាស ឃុំត្រពំាងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ កសិករចូលរួមសរុប ៣០នាក់/ស្រ្តី១០នាក់។
២.ក្រុមការងារ អនុគម្រោងប្រព័ន្ធស្រោចស្រពវត្តជ្រែ ខេត្តពោធិ៍សាត់ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ផលិតកម្មដំណាំស្រូវ ស្ថិតនៅភូមិព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ដែល មានកសិករចូលរួមសរុបចំនួន ២៨ នាក់/ស្រី២២នាក់ ។
៣. ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពវត្តហ្លួង បានសម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្ដីពី ផលិតកម្មដំណាំស្រូវ នៅភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ដែលមានកសិករចូលរួមសរុបចំនួន ២០នាក់/ស្រី០៤នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម