មាតិកា
កិច្ចប្រជុំជាមួយតាមបណ្តាផ្នែកផលិតកម្មនិងបសុព្យាបាលស្រុក-ក្រុងដើម្បី ទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្រ្វិក និងការងារសំខាន់ៗ
ចេញ​ផ្សាយ ០១ តុលា ២០២០
87

ថ្ងៃពុធ១៣កើត ខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០ ការិយាល័យផលិតកម្មនិងបសុព្យាបាលបានរៀបចំកិច្ចប្រជុំជាមួយតាមបណ្តាផ្នែកផលិតកម្មនិងបសុព្យាបាលស្រុក-ក្រុង ដឹកនាំដោយលោកផាត់ សារុន ប្រធានការិយាល័យតាមការចង្អុលដាក់ ចេញបន្ទាន់របស់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វស្តីអំពីវិធានទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្រ្វិក ។ 
អង្គប្រជុំបានដាក់ចេញផែនការដល់ផ្នែកផលិតកម្មនិងបសុព្យាបាលតាមបណ្តាស្រុក-ក្រុងទាំងអស់
ក្តាប់ឱ្យបាននិងរាយការណ៍បន្ទាន់ដល់ការិយាល័យនិង ខេត្តករណីមានការផ្ទុះជំងឺសង្ស័យប៉េស្តជ្រូកអាហ្វ្រិក៖
- ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ  
-ប្រជុំផ្សព្វផ្សាយដល់ភ្នាក់ងារសុខភាពសត្វភូមិនិង សហគមន៍កសិករនានានៃកម្មវិធីអភិវឌ្ឃន៍
-ពិនិត្យនៅទីសត្តឃាតពេលដឹកនាំជ្រូកចូលនិង 
  ក្តាប់ប្រភពឱ្យបានច្បាស់លាស់។
កិច្ចបន្តអង្គប្រជុំបានដាក់ផែនការសំខាន់ៗមួយចំនួនផងដែរ៖
-ក្តាប់ឱ្យបាននិងរាយការណ៍ជំងឺសត្វដទៃទៀតដូចជាជំងឺគោ ក្របី បក្សី
-ការចាក់វ៉ាក់សាំងគោ ក្របី តាមផែនការកំណត់
-ផ្សព្វផ្សាយខ្លឹមសារលិខិតលេខ៣០៤២ សផសចុះថ្ងៃទី ១០/០៩/២០២០ស្តីអំពីអាជីវករមានបំណងធ្វើអាជីវកម្មប្រមូលទិញនិងដឹកជញ្ជូនដើម្បីផ្គត់ផ្គង់ទីផ្សារ សត្វសម្រាប់ឆ្នាំ២០២១
- ផ្សព្វផ្សាយខ្លឹមសារលិខិតលេខ៣១៤៨ សផស ចុះថ្ងៃទី ២៥/០៩/២០២០អំពីគោលកាណ៍សម្រាប់ក្រុមហ៊ុននាំជ្រូកពីប្រទេសថៃចូលនិងនាំឆ្លងកាត់កម្ពុជាទៅប្រទេសវៀតណាម ។
-របាយការណ៍ប្រចាំខែ ឬទិន្នន័យរបាយការណ៍ផ្សេងៗរបស់ផ្នែកផលិតកម្មនិងបសុព្យាបាលស្រុក-ក្រុង ដែលផ្តល់ការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តត្រូវមានការឯកភាពនិងទទួល   ស្គាល់ពីប្រធានអង្គភាពរបស់ខ្លួន និងការកំណត់របបរាយការណ៍។

ចំនួនអ្នកចូលទស្សនា
Flag Counter