ថ្ងៃព្រហស្បតិ៍១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចជលផលផ្នែករដ្ឋបាលជលផលក្រគរ ដឹកនាំដោយលោកភុន សុវណ្ណា សហការជាមួយកម្លាំង យោធានៃតំបន់ប្រតិបត្តិការសិករងពោធិសាត់ បានចេញបង្ក្រាបបទល្មើសនេសាទនៅចំណុច កំពង់ឃ្នាស ភូមិកំពងវាលធំ ឃុំក្បាលត្រាច ស្រុកក្រគរ ។ជាលទ្ឋផលបង្ក្រាបបាន០១ករណី វត្ថុតាងបំផ្លាញចោលមាន :
- លូស្បៃមុងចំនួន ០៦មាត់
- របាំងស្បៃមុង ០៤ខ្សែប្រវែង៤០០ម៉ែត្រ
- បង្គោចំរិងចំនួន ១២០ដើម
- ចាក់លែងកូនត្រីចំរុះ៥០គក្រ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម