ថ្ងៃព្រហស្បត្តិ៍១៤កើត ខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ០១ខែ តុលា ឆ្នាំ ២០២០ មេត្តាជ្រាបដូចខាងក្រោមៈ៖
១.ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រព និងដោះទឹកខាងលិចបឹងទន្លេសាប CP-P11 Pursat បានសម្របសម្រួលវគ្គតាមភូមិគោលដៅគម្រោង បានចំនួន០៣ទីតាំងៈ
១. ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពដំណាក់អំពិល បានបើកវគ្គបណ្តុះបណ្តាល ស្តីពី ផលិតកម្មដំណាំស្រូវ ទៅដល់កសិករក្នុងប្រព័ន្ធស្រោចស្រព នៅភូមិ បឹងប្រិ៍យ ឃុំ ត្រពាំងជង ស្រុក បាកាន ដែលមានកសិករចូលរួម សរុបចំនួន ៣០ នាក់ ស្រី ០៥ នាក់ សូមលោកប្រធានជ្រាបជារបាយការណ៍ដោយគោរព ៕
២.ក្រុមការងារ អនុគម្រោងប្រព័ន្ធស្រោចស្រពវត្តជ្រែ ខេត្តពោធិ៍សាត់ បានរៀបចំវគ្គបណ្តុះ បណ្តាលស្តីពី ផលិតកម្មដំណាំស្រូវ នៅភូមិរូង ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ កសិករចូលរួមសរុបចំនួន ២៥ នាក់ ស្រី ២០នាក់ ។
៣. ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពវត្តហ្លួង ខេត្តពោធិ៍សាត់ បានរៀបចំវគ្បណ្ដុះបណ្ដាលស្ដីពី ផលិតកម្មដំណាំស្រូវ នៅភូមិបឹងប្រីយ៍ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ កសិករចូលរួមសរុបចំនួន ២២ នាក់ ស្រី ១៦នាក់ ប្រុស ៦ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម