ថ្ងៃសៅរ៍១រោចខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២០ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េងអាន នាយសង្កាត់សហការជាមួយប៉ូលីស ស្រុក និងយោធាខេត្ត បានចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផល នៅចំណុច ក្រឡុកកោះរីក ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀងជាលទ្ធផល បាន ០១ ករណីវត្ថុតាង (បំផ្លាញចោល)៖
_ របាំងសាច់អួនចំនួន ៣ ខ្សែ ប្រវែង ៧៨០ ម៉ែត្រ
_ លូកងសាច់អួនចំនួន ៥ មាត់
_ បង្គោលចំនួន ៣៦០ ដើម
- ចាក់លែងត្រីចំរុះទម្ងន់ ៤៥ គីឡក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម