ងៃសៅរ៍១រោចខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២០ ក្រុម ការងារអនុគម្រោងប្រព័ន្ធស្រោចស្រព និងដោះទឹកខាងលិចបឹងទន្លេសាប CP-P11 Pursat បានសម្របសម្រួលវគ្គតាមភូមិគោលដៅគម្រោង បានចំនួន០៣ទីតាំងៈ
១. ក្រុមការងារអនុគម្រោង ប្រព័ន្ធស្រោចស្រព ដំណាក់អំពិល បានបើកវគ្គបណ្តុះបណ្តាលស្តីពី ផលិតកម្មដំណាំស្រូវ ទៅដល់កសិករ នៅភូមិ ដំណាក់អំពិល សង្កាត់ លលកស ក្រុងពោធិ៍សាត់ ដែលមានកសិករចូលរួមសរុបចំនួន៣០នាក់ ស្រី ១៤នាក់។
២.ក្រុមការងារ អនុគម្រោងប្រព័ន្ធស្រោចស្រពវត្តជ្រែ ខេត្តពោធិ៍សាត់ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ផលិតកម្មដំណាំស្រូវ នៅភូមិប៉ោឡោ ឃុំមេទឹក ស្រុកបាកានខេត្តពោធិ៍សាត់ ដែលមានកសិករចូលរួមសរុបចំនួន ២៦ នាក់/ស្រី ១៦នាក់ ។
៣. ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពវត្តហ្លួងខេត្តពោធិ៍សាត់បានរៀបចំបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវ នៅភូមិកណ្តឹងមាស ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ដែលមានកសិករចូលរួមចំនួន២៩ នាក់/ស្រី១០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម