មាតិកា
ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចំនុចជ្រោយវែងព្រំប្រទល់ ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៦ តុលា ២០២០
70

ថ្ងៃចន្ទ០៣រោច  ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ខែ តុលា ឆ្នាំ២០២០ ក្រុមការងារនៃមន្ទីរកសិកម្ម
 រុក្ខាប្រមាញ់ និងនេសាទខេត្ដពោធិ៍សាត់ សហការជាមួយ 
គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដោយមានលោក 
ភ៉ំ វិមល នាយខណ្ឌ លោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ នាយផ្នែកក្រគរ នាយសង្កាត់កំពង់លួង នាយសង្កាត់កណ្ដៀង  យោធាខេត្ត  មន្រ្ដីបរិស្ថានកំពង់លួង  កម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្ដៀងប៉ូលីសប៉ុស្តិ៍ឃុំកំពង់លួង  កម្លាំងសរុប ២៥ នាក់ មធ្យោបាយកាណូតចំនួន០៥ គ្រឿងបានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចំនុចជ្រោយវែងព្រំប្រទល់ ស្រុកក្រគរ ស្រុកកណ្ដៀងជាលទ្ធផល បាន ០២ករណី បំផ្លាញចោល ៖
 _ របាំងសាច់អួន ០២ ខ្សែ ប្រវែង ៧៥០ ម៉ែត្រ
 _ ក្បាលបរ ចំនួន ០២ គ្រឿង
 _ របាំងស្បៃមុង ០៤ខ្សែ ប្រវែង ៤៨០ ម៉ែត្រ
_ លូកងស្បៃមុង ៨មាត់ 
 _ បង្គោលចំនួន ៣៥០ដើម
 _ ចាក់លែងត្រីចំរុះ ៥៥ គីឡូក្រាម

ចំនួនអ្នកចូលទស្សនា
Flag Counter