ថ្ងៃអង្គារ៤រោចខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ០៦ខែ តុលា ឆ្នាំ ២០២០ ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រព និងដោះទឹកខាងលិចបឹងទន្លេសាប CP-P11 Pursat បានសម្របសម្រួលវគ្គតាមភូមិគោលដៅគម្រោង បានចំនួន០២កន្លែង៖
-ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពដំណាក់អំពិលខេត្តពោធិ៍សាត់ បានបើកវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធកសិកម្មចំរុះ(វគ្គ១)នៅភូមិបាកាន ឃុំត្រពំាងជង ស្រុកបាកានដែលមាន
អ្នកចូលរួមសរុប៣០នាក់/ស្រ្តីចំនួន៦នាក់។
-ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រព ដំណាក់អំពិល បានចុះបើកវគ្គបណ្តុះបណ្តាល ស្តីពីផលិតកម្មដំណាំបន្លែ (លើកទី១) ទៅដល់សមាជិកក្រុមកសិករប្រើប្រាស់ទឹកនៅភូមិ អូររំចេក ឃុំ
ត្រពាំងជង ស្រុក បាកាន ដែលមានកសិករចូលរួម សរុបចំនួន ២៥ នាក់/ស្រី១៥ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម