ថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ក្រុមការងារកម្មវិធីASPIREបានចូលរួមកិច្ចប្រជុំចុះកិច្ចសន្យាផលិតកម្ម កសិកម្ម របស់បណ្តុំអាជីវកម្មមាន់ជាមួយនិង អ្នកប្រមូលទិញ នៅឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ដោយមានការចូលរួមពី លោក ឈាន វាសនា អភិបាលរងស្រុកភ្នំក្រវ៉ាញ លោក អោក ឆឹម មេឃុំព្រងិល និងសមាជិកបណ្តុំអាជីវកម្មមាន់។ក្នុងឱកាសនោះលោកប្រធានមន្ទីរមានមតិផ្តាំផ្ញើរដល់ក្រុមបណ្តុំនូវចំណុច០១ចំនួនដូចជា:
- សុំឲ្យក្រុមខិតខំព្យាយាមក្នុងការចិញ្ចឹមមាន់ ឲ្យបានច្រើន
- ការងារទិញលក់ ត្រូវគោរពកិច្ចសន្យា និងមានភាពស្មោះត្រង់ជាមួយគ្នា។
- ការងារផលិត ត្រូវចេះរៀបចំផែនការក្នុងការ ផលិត ដើម្បីបំពេញតម្រូវការរបស់អ្នក ប្រមូលទិញមាន់។
- សម្រាប់បញ្ហាកើតមានទាក់ទងនឹងការចិញ្ចឹម សុំទាក់ទងទៅក្រុមការងារ ស្រុក/ខេត្ត ដើម្បីជួយរកវិធីដោះស្រាយ។
- ប្រសិនធ្វើបានសុំឲ្យមានការផ្លាស់ប្តូរការ ដាំដុះ ពីការធ្វើតែដំណាំស្រូវទៅជាការដាំដុះ ឪឡឹក ពោត សណ្តែក ដើម្បីកែប្រែគុណភាពដី និងបង្កើនប្រាក់ចំណូលបន្ថែម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម