ថ្ងៃព្រហស្បត្តិ៍៦រោច ខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២០ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្រ្តីបានចុះពិនិត្យការសាងសង់ជីវឧស្ម័ន(NBP)របស់កសិករឈ្មោះ មី សុផានី ក្នុងភូមិសំរោង និង កសិករឈ្មោះ ឈុំ ពីរុនភូមិផ្លូវហ្លួង ឃុំកញ្ជរ ស្រុក កណ្តៀងបានចិញ្ចឹមជ្រូកមេជាលក្ខណ: គ្រួសារ និងឡជីវឧស្ម័នសម្រាប់ប្រើប្រាស់ ។ ក្រុមការងារបានណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់, វិធានការការពារជំងឺប៉េស្តជ្រូកអាហ្រ្វិក ផ្តល់សម្លាប់មេរោគចំនួន ០១ដបប្ញុ០១លីត្រនិង ណែនាំរបៀបប្រើប្រាស់ ការថែរក្សារឡជីវឧស្ម័ន(NBP)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម