ថ្ងៃសុក្រ៧រោចខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ០៩ខែ តុលា ឆ្នាំ ២០២០ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យស្ថានភាពទឹកជំនន់ និងបានជួយអន្តរាគមន៍ដោយផ្តល់ជាខ្សាច់និងការ៉ុងសម្រាប់ច្រក សម្រាប់ទប់ការហូរច្រោះដោយសារទឹកជំនន់ស្ទឹងពោធិ៍សាត់ តាមផ្លូវ និងទីកន្លែងសំខាន់ ក្នុងភូមិសុរិយាក្រោម ភូមិឹថ្នល់ជប៉ុន និងភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម