ថ្ងៃសុក្រ៧រោចខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ០៩ខែ តុលា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយមន្រ្តី ថ្នាក់ខេត្ត និងមន្រ្តីទទួលបន្ទុកអនុវត្តកម្មវិធីASPIRE ខណ្ឌរដ្ឋបាលព្រៃឈើ បានចុះចែកពូជខ្ញីពូជមកពីប្រទេសចិននិងជី កសិកម្ម ដល់ក្រុមបណ្តុំអាជីវកម្មដំណាំខ្ញីនៅភូមិបឹងស្មុក ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីសមាជិកសរុប៤០ នាក់។ សមាជិកបណ្តុំអាជីវកម្ម បានទទួលពូជខ្ញី និងជីកសិកម្ម ទៅតាមតម្រូវការ តាមទំហំផ្ទៃដីដែលបានធ្វើផែនការអាជីវកម្មកន្លងមក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម