ថ្ងៃច័ន្ទ១០រោច ខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២០ ក្រុមការងារមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់សហការជាមួយផ្នែកផលិតភាពកសិកម្ម និងសុខភាពសត្វ ក្រុងពោធិ៍សាត់ អាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារសុខ ភាពសត្វភូមិ ចុះចាក់វ៉ាក់សាំងសារទឹកគោបានសរុបចំនួន១១៣ក្បាល នៅភូមិដំណាក់អំពិល សង្កាត់លលកស ក្រុងពោធិ៍សាត់ និងត្រួតពិនិត្យទីទួលសុវត្ថិភាពព្រមទាំងផ្ដល់បច្ចេកទេស នៅភូមិជំរុំសៀម សង្កាត់លលកសរ ។ ដោយឡែកស្ថានភាពសត្វដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ មានចំនួន ០៤ ស្រុក/ក្រុង ស្មើនឹង ១៧ឃុំ ដែលខ្វះទីជម្រក និងស្មៅ។ ក្នុងនោះស្រុកភ្នំក្រវាញ ចំនួន ៥ឃុំ (ឃុំបាក់ចិញ្ចៀន សំរោង ព្រងិល លាច និងឃុំរកាត) មានគោ ក្របីសរុបចំនួន ៧.៣១៦ ក្បាល ស្រុកកណ្តៀង ចំនួន ៦ឃុំ (ឃុំវាល ស្វាយលួង អន្លងវិល កណ្តៀង កញ្ជរ និងឃុំស្រែស្តុក) មានគោ ក្របីសរុបចំនួន ៣.៨៩០ ក្បាល ស្រុកវាលវែង ចំនួន ១ឃុំ (ឃុំប្រម៉ោយ ភូមិស្ទឹងថ្មី) មានគោ ក្របីសរុបចំនួន ២៣១ ក្បាល និងក្រុងពោធិ៍សាត់ចំនួន ៥សង្កាត់ (សង្កាត់រលាប លលកស ចំរើនផល ស្វាយអាត់ និងព្រៃញី) មានគោ ក្របី សរុបចំនួន ៦.៣០៩ ក្បាល។ ចំណែកឯទីទួលសុវត្ថិភាព សម្រាប់សត្វក្នុងស្រុក/ក្រុង ដែលទទួលរងផលប៉ះពាល់រួមមាន៖ ស្រុកភ្នំក្រវាញ មាន ភ្នំ ទួលខ្ពស់ក្នុងភូមិ និងផ្លូវលំ ស្រុកកណ្តៀងមាន ទួលខ្ពស់ក្នុងភូមិ ខ្នងប្រឡាយ និងផ្លូវលំ ស្រុកវាលវែងមាន ភ្នំ ទួលខ្ពស់ក្នុងភូមិ និងផ្លូវលំ និងក្រុងពោធិ៍សាត់មាន ភ្នំ ទួលខ្ពស់ក្នុងភូមិ ខ្នងប្រឡាយ និងផ្លូវលំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម