ថ្ងៃអង្គារ៍១១រោច ខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៣ខែ តុលា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីក្រោមឱវាទដោយប្រើប្រាស់កំលាំងសរុប មធ្យោបាយសរុប បានចុះសាកសួរសុខទុក្ខ និង បាននាំយកអង្ករដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ យកទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅ ភូមិពោធិ៍អណ្ដែត និង ភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់ ដែលមានចំនួន ៦០ គ្រួសារ ដែលលំនៅឋានរបស់ពួកគាត់កំពុងតែជួបគ្រោះមហន្តរាយដោយសារទឹកជំនន់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម