មាតិកា
សកម្មភាព ពិនិត្យ ស្ថានភាពសុខភាពសត្វ និនចាក់វ៉ាក់សាំងនៅឃុំស្រែស្តុក និងឃុំអន្លង់វិល ស្រុកកណ្តៀង
ចេញ​ផ្សាយ ១៦ តុលា ២០២០
327

ថ្ងៃព្រហស្បត្តិ៍១៣រោវខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៥ខែតុលា ឆ្នាំ ២០២០ លោក ផាត់  សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្រ្តីបានចុះពិនិត្យ ស្ថានភាពសុខភាពសត្វនៅស្រុកកណ្តៀង បានចំនួន០២ឃុំ៖ 
១.ឃុំ ស្រែស្តុក ស្រុកកណ្តៀង  សត្វគោ ក្របីមិនមានបញ្ហាទេមានកន្លែងទីទួលផុតពីទឹកជំនន់  និងមិនមានផ្ទុះជំងឺទេ ជាពិសេស ម្ចាស់គោ ក្របីបានផ្គត់ផ្គង់ចំណីអាហារបានគ្រប់គ្រាន់។
២.ចាក់វ៉ាក់សាំងគោ ក្របី ការពារជំងឺសារទឹកនិងអុតក្តាមនៅ
ភូមិទួលចារ ឃុំអន្លង់វិល ស្រុកកណ្តៀង សរុបចំនួន៦១ ក្បាល/ក្របី ១៦ ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter