ថ្ងៃសុក្រ១៤រោច ខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២០ ក្រុមការងារការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត បានចុះពិនិត្យស្ថានភាពជំងឺ គោ ក្របី សង្កាត់លលកស និង សង្កាត់ចំរើនផល សង្កាត់រលាប ក្រុងពោធិ៍សាត់ បានព្យាបាលក្របី០១ក្បាលវាអន់ចំណី។ ក្រុមការងារ បានផ្តល់សម្ភារ:បរិក្ខានិងថ្នាំព្យាបាលសត្វដល់ភ្នាក់ងារពេទ្យសត្វភូមិ និងសំណូមពរ ពិនិត្យជាប្រចាំករណីផ្ទុះជំងឺសត្វ និងត្រូវរាយការណ៍បន្ទាន់មកជំនាញ។ ចំពោះស្ថានភាពជំងឺគោ ក្របី នៅតាមបណ្តាភូមិ ដែលទទួលគ្រោះដោយជំនន់ទឹកភ្លៀង និងទូទាំងខេត្តពោធិ៍សាត់ មិនមានផ្ទុះជំងឺទេ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម