ថ្ងៃព្រហស្បត្តិ៍១៣ រោច ខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២០ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយ លោក លឹម សុក្រឹត នាយសង្កាត់ សហការជាមួយយោធាខេត្ត ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំនុចក្រឡុកតាឡែន ឃុំមេទឹក ស្រុកបាកាន ជាលទ្ធផល បាន ០១ ករណីវត្ថុតាង (បំផ្លាញចោល)៖
- របាំងស្បៃមុងប្រវែង៨៥០ ម៉ែត្រ ចំនួន ៤ខ្សែ
- ក្បាលបរចំនួន ០៨ គ្រឿង
- បង្គោលចំនួន ២០០ដើម
- ចាក់លែងត្រីចំរុះទម្ងន់ ១២០ គីឡក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម