មាតិកា
សកម្មភាព បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំនុចក្នុងនាទីព្រៃ លិចទឹក ជ្រោយស្ដី ភូមិត្រពាំងរំដេញ ឃ៉ំ ក្បាលត្រាច ស្រុកក្រគរ
ចេញ​ផ្សាយ ១៧ តុលា ២០២០
84

ថ្ងៃសុក្រ ១៤រោច  ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០២០ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដពោធិ៍សាត់ សហការជាមួយ 
គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំដោយ លោក 
ភ៉ំ វិមល នាយខណ្ឌ លោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ ដោយមានការចូលរួម នាយផ្នែកក្រគរ នាយសង្កាត់កំពង់លួង 
អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប យោធាខេត្ត  មន្រ្ដីបរិស្ថានកំពង់លួង កម្លាំងB05ទទួលទិសកំពង់លួង  កម្លាំង សរុប ២១ នាក់ មធ្យោបាយកាណូតចំនួន ០៥ គ្រឿងបានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំនុចក្នុងនាទីព្រៃ លិចទឹក  ជ្រោយស្ដី ភូមិត្រពាំងរំដេញ  ឃ៉ំ ក្បាលត្រាច ស្រុកក្រគរជាលទ្ធផល បាន ០២ករណី បំផ្លាញចោល ៖
 _ របាំងសាច់អួន ០២ ខ្សែ ប្រវែង ៧០០ម៉ែត្រ
 _ ក្បាលបរ ចំនួន ០២ គ្រឿង
_ របាំងស្បៃមុង ៤ខ្សែ ប្រវែង ៦៥០ ម៉េត្រ
_ លូកងស្បៃមុង ចំនួន ៨ គ្រឿង
 _ បង្គោលចំនួន ៥៥០ ដើម
 _ ចាក់លែងត្រីចំរុះ ២៥គីឡូក្រាម

ចំនួនអ្នកចូលទស្សនា
Flag Counter