ថ្ងៃច័ន្ទ ៣កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២០ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េងអាន នាយសង្កាត់ សហការណ៍ជាមួយប៉ូលីសស្រុក និងយោធាខេត្ត បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ក្បាល ជ្រោយកោះកែវ ភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀងជាលទ្ធផល បាន ០១ ករណី វត្ថុតាង (បំផ្លាញចោល)៖
_ របាំងសាច់អួនចំនួន ៣ ខ្សែ ប្រវែង ៧៥០ ម៉ែត្រ
_ ក្បាលបរចំនួន ៦ គ្រឿង
_ បង្គោលចំនួន ២៧០ ដើម
- ចាក់លែងត្រីចំរុះទម្ងន់ ៤០ គីឡក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម