ថ្ងៃច័ន្ទ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២០ លោក ផាត់ សារុន ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល សហការជាមួយផ្នែកផលិតកម្ម និងបសុព្យាបាល នៃការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ក្រុងពោធិ៍សាត់បានចុះពិនិត្យស្ថានភាពជំងឺនិងចាក់វ៉ាក់ សាំងការពារជំងឺ សារទឹក គោ/ក្របី នៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ បានចំនួន៥០ ក្បាល ក្នុងនោះក្របី ២ក្បាល ព្រមទាំងបានផ្តល់សម្ភារៈ និងថ្នាំ១ឈុតជូនភ្នាក់ងារ
សុខភាពសត្វភូមិសម្រាប់ទុកព្យាបាល និងជួយកសិករពេលមាន បញ្ហាជំងឺកើតឡើង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម