ថ្ងៃអង្គារ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចជលផលផ្នែករដ្ឋបាលជលផលក្រគរ ដឹកនាំដោយ លោក ភុន សុវណ្ណា រួមសហការជាមួយកម្លាំងយោធា នៃតំបន់ប្រតិបត្តិការសិករងពោធិសាត់បានចេញបង្ក្រាបបទល្មើសនេសាទរបាំងសាច់អួនក្រឡាល្អិតនៅចំណុចព្រែកទាល់ ភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង បាន០១ករណី
វត្ដុតាងរុះរើបំផ្លាញចោលមាន :
- បរ ០៤ គ្រឿង
- លូកងសាច់អួនក្រឡាល្អិត ០២គ្រឿង
- របាំងសាច់អួនក្រឡាល្អិត០២ខ្សែប្រវែង ៤៥០ម៉ែត្រ
- ចាក់លែងកូនត្រីចំរុះចំនួន ២៥គក្រ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម