ថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនិងថ្ងៃទី ២០ ខែតុលា ២០២០ ក្រុមការងារទីផ្សារមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងកម្មវិធីASPIRE បានសម្របសម្រួលជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកក្រគរ បានរៀបចំ កិច្ចប្រជុំចុះកិច្ចសន្យាផលិតផលកសិកម្មលើបណ្តុំអាជីវកម្មចិញ្ចឹមគោឆ្នាំ២០២០ នៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ រវាងក្រុមផលិត (បណ្តុំអាជីវកម្ម) និងអ្នកប្រមូលទិញក្នុងស្រុកឈ្មោះ ឯល មាន ភេទប្រុស នៅភូមិផ្សារ ឃុំអន្លុងត្នោត ស្រុកក្រគរ ទូរសព្ទ័លេខ ០៩៧ ៦៦៥ ៥៧៣៧ ។ ប្រធានបណ្តុំអាជីវកម្មចិញ្ចឹមគោ និងអ្នកប្រមូលទិញគោបានចុះកិច្ចសន្យា និងព្រមព្រៀងឯកភាពគ្នា យកតាមតម្លៃទីផ្សារ
ជាក់ស្តែង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម