ថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនិងថ្ងៃទី ២១ ខែតុលា ២០២០ ក្រុមការងារទីផ្សារមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងកម្មវិធីASPIRE បានសម្របសម្រួលជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកណ្តៀង បានរៀបចំ កិច្ចប្រជុំចុះកិច្ចសន្យាផលិតផលកសិកម្មលើបណ្តុំអាជីវកម្មចិញ្ចឹមគោឆ្នាំ២០២០ (សមាជិក៤០នាក់/ ស្រី១៥) នៅភូមិអន្លុងវិល ឃុំស្យា ស្រុកកណ្តៀង រវាងក្រុមផលិត (បណ្តុំអាជីវកម្ម) និងអ្នកប្រមូលទិញ ក្នុងស្រុកឈ្មោះ ឡេង វើត ភេទប្រុស នៅភូមិអន្លុងវិល ឃុំផ្សារ ស្រុកកណ្តៀង ទូរសព្ទ័លេខ ០៨៨ ៩៦៧ ៥២៥៣ ។ ប្រធានបណ្តុំអាជីវកម្មចិញ្ចឹមគោ និងអ្នកទិញគោបានចុះកិច្ចសន្យា និងព្រមព្រៀង ឯកភាពគ្នាយកតាមតម្លៃទីផ្សារលក់ និងទិញគោជាក់ស្តែង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម