យោងតាមរបាយកាណ៍របស់ មន្រ្តីទីផ្សារ តំលៃលក់រាយបន្លែក្នុងផ្សារពោធិ៍សាត់ និងផ្សារភូពុយថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០ បានសង្កេតឃើញថា តំលៃបន្លែស្លឹក( ស្ពៃចង្កឹះ, ស្ពៃតឿ, ខាត់ណាដើម, សាឡាដ...)មានការឡើងថ្លៃខ្ពស់បើធៀបទៅនឹងសប្ដាហ៍មុន ដោយអាជីវកលក់បន្លែបាននិយាយថា បន្លែស្លឹកដែលពួកគាត់ ទទួលទិញយកមកលក់ពីបណ្ដាស្រុក កណ្ដៀង ក្រវ៉ាញនឹងសង្កាត់ ដ៏ទៃ(ក្នុងខេត្តទាំងមូល) ត្រូវទឹកជំនន់បំផ្លាញអស់ ម៉្យាងវិញទៀតការនាំចូលបន្លែពីភ្នំពេញ នឹងបាត់ដំបងយកមកលក់ មានចំនួនតិចតួចដោយសារ បញ្ហាការដឹកជញ្ជូន និងផ្លូវធ្វើដំណើរ។ ចំពោះតំលៃបន្លែ មានដូចខាងក្រោម:
ថាវ ១kg = ៣,០០០៛,
ម្រះ ១kg = ៤’០០០៛
ស្ពៃក្ដោប ១kg = ៣,០០០៛
ខាត់ណាដើម ១kg = ១១,០០០៛
ត្រសក់ ១kg = ៣,០០០៛
សាលាដ៍ ១kg = ១៥,០០០៛
ប៉េងប៉ោះ ១kg = ៤,០០០៛
សណ្ដែកគួ ១kg = ៤,០០០៛
ត្រកួនចិន ១kg = ៣,៥០០៛
ស្ពៃខៀវ ១kg = ៩,៥០០៛
ផ្កាខាត់ណា ១kg = ១០,០០០៛
ស្ពៃតឿ ១kg = ១០,០០០៛
ស្ពៃចង្កឹះ ១kg = ៩,០០០៛
ដំឡូងជ្វា ១kg = ២,០០០៛
ដំឡូងបារាំង ១kg = ៤,០០០៛
ត្រប់មូល ១kg = ៤,០០០៛
ត្រប់វែង ១kg = ៤,០០០៛
ននោង ១kg = ៣,៨០០៛
ត្រឡាច ១kg = ៣,៥០០៛
ល្ពៅ ១kg = ៣,៥០០៛
ការ៉ុត ១kg = ៣,០០០៛
ក្រូចឆ្មា ១kg = ៤,០០០៛
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម