មាតិកា
កិច្ចប្រជុំដើម្បីស្តារឡើងវិញក្រោយពេលទឹកជំនន់នៅស្រុកបាកាន
ចេញ​ផ្សាយ ២៣ តុលា ២០២០
94

ថ្ងៃព្រហស្បត្តិ៍៦កើតខែ កត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២០ ក្រុមការងារមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានចូលរួមកិច្ចប្រជុំដើម្បីស្តារឡើងវិញក្រោយពេលទឹកជំនន់នៅស្រុកបាកាន ក្រោមអធិបតីភាព ឯកឧត្តម អ៊ុឹង គឹម លាង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ស៊ុន សុខុម អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម  ដោយមានការអញ្ជើញចូលរួមពី លោក ផាយ ឡេង អភិបាលស្រុកបាកាន លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក មេឃុំ ក្រុមប្រឹក្សាឃុំទាំងអស់ និងអ្នកពាក់ព័ន្ធជាច្រើនទៀត ។ 
កិច្ចប្រជុំនេះផ្តោតចំណុចខ្លឹមសារសំខាន់ៗ រួមមាន៖ 
១.ទម្រង់បែបបទនៃការសសេររបាយការណ៍ 
២.ការលើកឡើងពីស្ថិតិផ្ទៃដីខូចខាតឱ្យបានច្បាស់លាស់
៣.លទ្ធភាពនៃការប្រើប្រាស់ទឹក
៤.ការស្នើសុំស្រូវពូជ គ្រាប់ពូជបន្លែ 
ជាពិសេសស្តារឡើងវិញនៅគ្រប់តំបន់រោយពេលរងផលប៉ះពាល់នៃទឹកជំនន់ នៅស្រុកបាកានទាំងមូល។

ចំនួនអ្នកចូលទស្សនា
Flag Counter