មាតិកា
កិច្ចប្រជុំចុះកិច្ចសន្យាផលិតផលកសិកម្មលើបណ្តុំអាជីវកម្មចិញ្ចឹមមាន់ឆ្នាំ២០២០
ចេញ​ផ្សាយ ២៣ តុលា ២០២០
79

ថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័កពុទ្ធសករាជ២៥៦៤ ត្រូវនិងថ្ងៃទី ២២ ខែតុលា ២០២០៖  ក្រុមការងារទីផ្សារមន្ទីរ
កសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងកម្មវិធីASPIRE បានជួយសម្របសម្រួលជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកណ្តៀងរៀបចំ កិច្ចប្រជុំចុះកិច្ចសន្យាផលិតផលកសិកម្មលើបណ្តុំអាជីវកម្មចិញ្ចឹមមាន់ឆ្នាំ២០២០ (សមាជិក៤០នាក់/ ស្រី២៦)  នៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកកណ្តៀង រវាងក្រុមផលិត (បណ្តុំអាជីវកម្ម) និងអ្នកប្រមូលទិញ ក្នុងស្រុកឈ្មោះ សាំង មិន ភេទប្រុស នៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកកណ្តៀង ទូរសព្ទ័លេខ ០៧១ ៨១៣ ៣៣៥៥ (ជាអ្នកទិញមាន់លក់ក្នុងស្រុក, ក្នុងខេត្ត និងក្រៅខេត្ត) ។ ប្រធានបណ្តុំអាជីវកម្មចិញ្ចឹមមាន់ និងអ្នកទិញមាន់បានព្រមព្រៀងចុះកិច្ចសន្យាក្នុងតម្លៃ ១៦.០០០រៀល/១គីឡូក្រាម (ជាតម្លៃស្ថេរ) ។ ប៉ុន្តែតម្លៃទិញនិងលក់មាន់យកតាមតម្លៃទីផ្សារ
ជាក់ស្តែងតាមថ្ងៃនិមួយៗ ។

ចំនួនអ្នកចូលទស្សនា
Flag Counter