ថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានចូលរួមជាមួយ ឯកឧត្តម ចេង ឡៃ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងកម្មពិធីចែកអំណោយសប្បុរសធម៌របស់ក្រុមហ៊ុន RF 3 WORLD CAMBODIA ជូនដល់ប្រជាពលរដ្ឋចំនួន ២៤០គ្រួសារ ស្ថិតនៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ១០គ.ក្រ មី ០១កេស ត្រីខកំប៉ុង កន្លះឡូតិ៍ និង ទឹកបរិសុទ្ធ ០១កេស។ នាឳកាសនោះ ឯកឧត្តម អភិបាលរង នៃគណៈអភិបាលខេត្ត បានសម្តែងនូវមតិស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌ នៃថ្នាក់ដឹកនាំ និងក្រុមការងាររបស់ក្រុមហ៊ុន RF 3 WORLD CAMBODIA ដែលបានគិតគូរ និងចូលរួមជួយដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ដែលទទួលរងគ្រោះដោយទឹកជំនន់បានទាន់ពេលវេលាផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម