ថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័កពុទ្ធសករាជ២៥៦៤ ត្រូវនិងថ្ងៃទី ២៣ ខែតុលា ២០២០៖ ក្រុមការងារទីផ្សារមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងកម្មវិធីASPIRE បានជួយសម្របសម្រួលការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកណ្តៀងរៀបចំ កិច្ចប្រជុំចុះកិច្ចសន្យាផលិតផលកសិកម្មលើបណ្តុំអាជីវកម្មដំណាំបន្លែឆ្នាំ២០២០ (សមាជិក៤០នាក់/ ស្រី៣៤) នៅភូមិកគោ ឃុំស្វាយលួង ស្រុកកណ្តៀង រវាងក្រុមផលិត (បណ្តុំអាជីវកម្ម) និងអ្នកទិញ ក្នុងស្រុកឈ្មោះ កង ដា ភេទស្រី នៅភូមិកគោ ឃុំស្វាយលួង ស្រុកកណ្តៀង ទូរសព្ទ័លេខ ០៩២ ៧៤៧ ៧៧៣៦ (ជាអ្នកទិញបន្លែលក់ក្នុងស្រុក,ក្នុងខេត្ត) ។ ប្រធានបណ្តុំអាជីវកម្មដំណាំបន្លែ និង អ្នកទិញបានព្រមព្រៀងចុះកិច្ចសន្យាក្នុងតម្លៃទីផ្សារជាក់ស្តែងតាមថ្ងៃនិមួយៗ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម