មាតិកា
ប្រជុំប្រចាំខែតុលា ឆ្នាំ២០២០របស់ការិយាល័យផលិតកម្មនិងបសុព្យាបាល
ចេញ​ផ្សាយ ២៤ តុលា ២០២០
103

ថ្ងៃសុក្រ៧កើត ខែ កត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២០ នៅការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់បានរៀបចំប្រជុំប្រចាំខែតុលា ឆ្នាំ២០២០ដោយមានការ ចូលរួមពី លោក អនុប្រធាននិង ផ្នែកផលិតកម្មនិងបសុព្យាបាលស្រុក-ក្រុង។ ខ្លឹមសារនៃកិច្ចប្រជុំ សំខាន់ៗ៖
១-ទម្រង់របាយកាណ៍ប្រចាំខែ និងរបៀបបំពេញទិន្នន័យសម្រាប់បណ្តាផ្នែកស្រុក-ក្រុង និងពេលវេលាផ្តល់
២-ផែនការសម្រង់ស្ថិតិសត្វ~កសិដ្ឋាន ចិញ្ចឹមសត្វសម្រាប់ឆមាស ទី ២/២០២០
 ៣-ធ្វើបច្ចុប្បន្នភាពចំនួនគោ ក្របី ជ្រូក មាន់ទា នៅក្នុងភូមិ ឃុំ ស្រុក ដែលបានប៉ះពាល់ ឬរងគ្រោះដោយសារជំនន់ទឹកភ្លៀងកន្លងថ្មីៗ  មានងាប់ដោយជំងឺ និងលង់ទឹក ព្រមទាំងទីទួលសុវត្ថិភាពសម្រាប់សត្វ ។
 ៤-ផែនការ ក្តាប់ស្ថានភាពជំងឺសត្វឱ្យបាន និងរាយកាណ៍ ដើម្បីមានវិធានការទាន់ពេលវេលា។
 ៥-ផែនការរៀបចំចុះយុទ្ធធានាការចាក់វ៉ាក់សាំងសារទឹក និងអុតក្តាមសម្រាប់ឆមាសទី២/ឆ្នាំ២០២០ គ្រប់ស្រុក-ក្រុង
៦-ចុងក្រោយសំណូមពរ: មានការសាមគ្គីភាព
ទំនាក់ទំនងនិងសហការល្អរវាងការិយាល៏យខេត្តនិងផ្នែកស្រុក-ក្រុង  ការអនុវត្តការងារទៅតាមភារកិច្ច តួនាទី ឬការទទួល ខុសត្រូវម្នាក់ស្របតាមច្បាប់ ។
៧- ធ្វើការបែងចែក សម្ភារ:បរិក្ខាបសុពេទ្យ ថ្នាំព្យាបាលសត្វ   ថ្នាំរម្ងាប់មេរោគនិងថ្នាំ វ៉ាក់សាំងសារទឹក និងអុតក្តាមសម្រាប់គោ ក្របី ដល់ផ្នែកផលិតកម្ម និងបសុព្យាបាលស្រុក-ក្រុង សម្រាប់ឆមាសទី២/ឆ្នាំ២០២០ ។

ចំនួនអ្នកចូលទស្សនា
Flag Counter