មាតិកា
កិច្ចប្រជុំចុះកិច្ចសន្យាផលិតផលកសិកម្មលើបណ្តុំអាជីវកម្មស្រូវឆ្នាំ២០២០ ភូមិកោះវត្ត ឃុំតាលោ ស្រុកបាកាន
ចេញ​ផ្សាយ ២៧ តុលា ២០២០
71

ថ្ងៃចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័កពុទ្ធសករាជ២៥៦៤ ត្រូវនិងថ្ងៃទី ២៦ ខែតុលា ២០២០៖  ក្រុមការងារទីផ្សារមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងកម្មវិធីASPIRE បានជួយសម្របសម្រួលការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកតាលោសែនជ័យ រៀបចំកិច្ចប្រជុំចុះកិច្ចសន្យាផលិតផលកសិកម្មលើបណ្តុំអាជីវកម្មស្រូវឆ្នាំ២០២០ (សមាជិក៤០នាក់/ ស្រី៧នាក់)  នៅភូមិកោះវត្ត ឃុំតាលោ ស្រុកតាលោសែនជ័យ រវាងក្រុមផលិត (បណ្តុំអាជីវកម្ម) និងអ្នកទិញ ក្នុងស្រុកឈ្មោះ លុយ វឿន ភេទប្រុស នៅភូមិកោះវត្ត ឃុំតាលោ ស្រុកបាកាន ទូរសព្ទ័លេខ ០៧១ ៦១៣ ៩០៦៣ (ជាអ្នកទិញស្រូវលក់ក្នុងស្រុកនិងផ្តល់ជូនទៅរោងម៉ាស៊ីន) ។ បណ្តុំអាជីវកម្មស្រូវផលិតស្រូវចំនួន៥មុខ (ផ្ការរំដួល, សូម៉ាលី, អូរ អ៊ឹម, សែនក្រអូប) បរិមាណ ៤០០តោន/ឆ្នាំ ។  ប្រធានបណ្តុំអាជីវកម្មស្រូវ និង អ្នកទិញបានព្រមព្រៀងចុះកិច្ចសន្យាក្នុងតម្លៃលក់ និងទិញស្រូវតាមទីផ្សារជាក់ស្តែងតាមថ្ងៃនីមួយៗ ។

ចំនួនអ្នកចូលទស្សនា
Flag Counter