ថ្ងៃច័ន្ទ១០កើត ខែ កត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីររួមជាមួយ លោក ឈាន វាសនា អភិបាលរងនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានដឹកនាំកិច្ចប្រជុំដើម្បីស្តារឡើងវិញក្រោយពេលទឹកជំនន់នៅស្រុកភ្នំក្រវាញដោយមានការអញ្ជើញចូលរួមពី លោក ប្រធានការិយាល័យជំនាញ របស់មន្ទីរ មេឃុំ ក្រុមប្រឹក្សាឃុំ និងអ្នកពាក់ព័ន្ធជាច្រើនទៀត ។
កិច្ចប្រជុំនេះផ្តោតចំណុចខ្លឹមសារសំខាន់ៗរួមមាន៖
១.ការស្រង់ស្ថិតិលើស្រូវ ដំណាំរួមផ្សំ ដំណាំឧស្សាហកម្ម និងដំណាំហូបផ្លែ ដូចជា ផ្ទៃដីផលប៉ះពាល់ ផ្ទៃដីខូចខាត ផ្ទៃដីសង្គ្រោះបាន និង ផ្ទៃដីស្តារឡើងវិញឱ្យបានច្បាស់លាស់។
២.លទ្ធភាពទឹកសម្រាប់ស្រោពស្រពដែលអាចអនុវត្តធ្វើស្រែ និងដំណាំបន្លែបន្តបាន
៣,បរិមាណពូជស្រូវ គ្រាប់ពូជបន្លែ ដែលស្នើសុំដោះស្រាយ និង ជាពិសេសស្តារឡើងវិញ នៅគ្រប់តំបន់ក្រោយពេលរងផលប៉ះពាល់នៃទឹកជំនន់ នៅស្រុកភ្នំក្រវាញទាំងមូល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម