ថ្ងៃចន្ទ១០កើត ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០២០ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់
និងនេសាទខេត្ដពោធិ៍សាត់ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំដោយ លោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ លោក ភុន សុវណ្ណា នាយផ្នែកក្រគរ ដោយមានការចូលរួម នាយសង្កាត់កំពង់លួងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប យោធាខេត្ត មន្រ្ដីបរិស្ថានកំពង់លួង កម្លាំងB05ទទួលទិសកំពង់លួង កម្លាំងសរុប ១៨ នាក់ មធ្យោ បាយកាណូតចំនួន០៥ គ្រឿងបានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចាប់ពីចំនុចឃុំ កំពង់លួង រហូតដល់ ភូមិអូរអាកល់ ឃ៉ំ អូរសណ្ដាន់ ស្រុកក្រគរ
ជាលទ្ធផល បាន ០២ករណី បំផ្លាញចោល ៖
_ របាំងសាច់អួន ០៣ ខ្សែ ប្រវែង ៤៥០ ម៉ែត្រ
_ ក្បាលបរ ចំនួន ០៣ គ្រឿង
_ របាំងស្បៃមុង ៧ខ្សែ ប្រវែង ៩៥០ ម៉េត្រ
_ លូកងស្បៃមុង ចំនួន ១៤ មាត់
_ បង្គោលចំនួន ៦៥០ ដើម
_ ចាក់លែងត្រីចំរុះ ៤៥គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម