ថ្ងៃ អង្គារ ១១កើត ខែកតិ្តក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រុមការងារមន្ទីរកសិកម្ម និងការិយាល័យកសិកម្ម ស្រុកកណ្តៀង បានមកចូលរួមវគ្គបណ្តុះបណ្តាល គ្រូបង្គោលស្តីពី បច្ចេកវិទ្យាក្រោយពេលប្រមូលផលស្រូវ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទ ខេត្តតាកែវ ក្រោមអធិបតីភាព លោកបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួង
កសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក បណ្ឌិត ម៉ៅ មិនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី ង៉ែត សុភា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ខេត្ត តាកែវ ដែល រៀបចំដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលមានសិក្ខាកាមចូលរួម មកពី០៦ខេត្ត សរុបចំនួន ៤៦ នាក់/ស្រី០៨ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម