ថ្ងៃ អង្គារ ១១កើត ខែកតិ្តក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំផ្ទៀងផ្ទាត់របាយការណ៍ និងរៀបចំផែនការសម្រាប់អនុវត្តសកម្មភាពអន្តរាគមន៍ដាំដុះស្រូវឡើងវិញ នៅតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងមានប្រភពទឹកគ្រប់គ្រាន់ ក្រោមអធិបតីភាពរបស់ ឯកឧត្តម តូច ប៊ុនហ៊ួរ រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទ និងមានការចូលរួមលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ លោក អភិបាលរងស្រុកតាលោសែនជ័យ លោកនាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានការិយាល័យជំនាញសរុបចំនួន ២០រូប/ស្រីចំនួន ០៣រូប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម