មាតិកា
ពិធីសំណេះសំណាល​ និង​ចែក​សម្ភារៈ តង់ប្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប និងចំណី សម្រាប់អនុវត្តសកម្មភាពវារីវប្បកម្ម ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ (Covid-19) ជូនដល់ប្រជាពលរដ្ឋ៥៥គ្រួសារ នៅសាលាបឋមសិក្សារបោះរាំង ស្ថិតក្នុងភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកប
ចេញ​ផ្សាយ ៣០ តុលា ២០២០
135

ថ្ងៃសុក្រ១៤កើត ខែកតិ្តក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០  ខែតុលា ឆ្នាំ២០២០ ក្រុមការងារមន្ទីរកសិកម្ម បានចូលរូមអមដំណើរឯកឧត្ដម​ វេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និងនេសាទ​ ​ឯកឧត្តម ម៉ៅ​ ធនិន​ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់និង ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់  អញ្ជើញចុះសំណេះសំណាល​ និង​ចែក​សម្ភារៈ តង់ប្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប និងចំណី សម្រាប់អនុវត្តសកម្មភាពវារីវប្បកម្ម ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ (Covid-19) ជូនដល់ប្រជាពលរដ្ឋ៥៥គ្រួសារ នៅសាលាបឋមសិក្សារបោះរាំង ស្ថិតក្នុងភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ចំនួនអ្នកចូលទស្សនា
Flag Counter