មាតិកា
ពិធីជួបសំណេះសំណាល​ និង​នាំយកពូជស្រូវ OM51-54 ចំនួន២៩តោន តាមរយៈកម្មវិធីប្រព័ន្ធស្បៀងបម្រុង របស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនដល់ប្រជាកសិករ ដែលទទួលរងការខូចខាត ដោយជំនន់ទឹកភ្លៀង ចំនួន៣០៩គ្រួសារ នៅភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ៣០ តុលា ២០២០
176

ថ្ងៃសុក្រ១៤កើត ខែកតិ្តក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០  ខែតុលា ឆ្នាំ២០២០ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានចូលរូមអមដំណើរឯកឧត្ដម​ វេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និងនេសាទ​ ​ឯកឧត្តម ម៉ៅ​ ធនិន​ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីជួបសំណេះសំណាល​ និង​នាំយកពូជស្រូវ OM51-54 ចំនួន២៩,២តោន តាមរយៈកម្មវិធីប្រព័ន្ធស្បៀងបម្រុង របស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនដល់ប្រជាកសិករ ដែលទទួលរងការខូចខាត ដោយជំនន់ទឹកភ្លៀង ចំនួន៣០៩គ្រួសារ នៅភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្នុងឱកាសនេះផងដែរ ឯកឧត្តមគណៈធិបតី បានផ្តល់ពូជស្រូវ OM51-54 ចំនួន ៣០៩គ្រួសារ និងឧបត្ថម្ភបន្ថែមដោយក្នុង០១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស,ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងសាច់ក្រកចំនួន១គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter