ថ្ងៃចន្ទ២រោច ខែកតិ្តក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួម កិច្ចប្រជុំពិភាក្សាផែនការបែងចែកភារកិច្ច រៀបចំពិធីសំណេះសំណាល និងចែកពូជស្រូវ ជូនប្រជាពលរដ្ឋដែលទទួលរងផល ប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ ដើម្បីស្តារផលិតកម្មស្បៀងឡើងវិញ ក្រោយពេលទឹក ស្រកក្រោមអធិបតី ភាព ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅវេទិកាក្នុងសាលាខេត្ត ដើម្បីត្រៀមលក្ខណៈឱ្យបានល្អ ក្នុងពិធីសំណេះសំណាល និងចែកពូជស្រូវនៅថ្ងៃទី០៧ ខែវិច្ឆិកាឆ្នាំ២០២០ខាងមុខក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅបរិវេណពហុកីឡដ្ឋាន ខេត្តពោធិ៍សាត់ ចំនួន ១៣,០៤៧គ្រួសារ និងនៅបរិវេណវិទ្យាល័យអូរតាប៉ោង ចំនួន៤,២៥៩គ្រួសារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម