ថ្ងៃអង្គារ ៣រោច ខែកតិ្តក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចូលរួមអមដំណើរជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានដឹកនាំកម្លាំងបញ្ជាផ្ទាល់ចុះរៀបចំទីកន្លែងប្រារព្ធពិធីសំណេះសំណាល និងចែកពូជស្រូវជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ នៅបរិវេណពហុកីឡដ្ឋាន ខេត្តពោធិ៍សាត់ ចំនួន១៣,០៤៧គ្រួសារ និងនៅបរិវេណវិទ្យាល័យអូរតាប៉ោង ចំនួន ៤,២៥៩គ្រួសារទៀត នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម