ថ្ងៃពុធ៤រោច ខែកតិ្តក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចូលរួមអមដំណើរជាមួយ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានអញ្ជើញដើរពិនិត្យ សកម្មភាព រៀបចំទុកដាក់ពូជ ស្រូវ វេចខ្ចប់ថង់ប្លាស់ស្ទិចការពារភ្លៀងយ៉ាងមមាញឹក និងខិតខំអស់ពីកំលាំងកាយចិត្តពីសំណាក់អាជ្ញាធរមូលដ្ឋាន កងយុទ្ធពលខេមរភូមិន្ទ ក្រុមយុវជន ស.ស.យ.ក យុវជន កាយរិទ្ធ សិស្ស និស្សិត ដើម្បីឲ្យបានទាន់ពេល និងត្រួតពិនិត្យបរិមាណឲ្យបានច្បាស់លាស់មុនពេលប្រារព្វពិធីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម