ថ្ងៃពុធ៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចជលផល ផ្នែករដ្ឋបាលជលផលក្រគរដឹកនាំដោយលោក ភុន សុវណ្ណា រួមសហការជាមួយកម្លាំងយោធានៃតំបន់ប្រតិបត្តិការសិករងពោធិសាត់ បានចេញបង្ក្រាបបទល្មើសនេសាទ លូស្បៃមុង និងរបាំងសាច់អួនក្រឡាល្អិត បាន០១ករណី នៅចំណុចព្រែកតាអ៊ំ ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ។ វត្ថុតាងបំផ្លាញចោលមាន:
- លូស្បៃមុងចំនួន ០៤មាត់
- របាំងស្បៃមុង ០២ខ្សែប្រវែង២២០ម៉ែត្រ
- បរចំនួន០២គ្រឿង
- របាំងសាច់អួនក្រឡាល្អិត០១ខ្សែប្រវែង ១៥០ម៉ែត្រ
- បង្គោលចំរិង ១៣៥ដើម
- ចាក់លែងត្រីចំរុះចំនួន៤៥គក្រ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម