ថ្ងៃព្រហស្បត្តិ៍ ៥រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ម៉ែន វណ្ណៈ អនុប្រធានការិយាល័យរដ្ឋបាលបុគ្គលិក បានចូលរួមកិច្ចប្រជុំណែនាំស្ដីពីការរៀបចំតារាងទិន្នន័យមន្ត្រីរាជការក្របខណ្ឌ រចនាសម្ព័ន្ធគ្រប់គ្រងមុខតំណែង ចំនួនមន្ត្រីនៅតាមមុខតំណែង ការប្រែប្រួលស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសាររបស់មន្ត្រីរាជការស៉ីវិល និងការរៀបចំរបាយការណ៍ក្របខណ្ឌប្រចាំឆ្នាំ នៃមន្ទីរ អង្គភាព ជុំវិញខេត្ត នៅ មន្ទីរមុខងារសាធារណៈខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ញឹម រដ្ឋា ប្រធានមន្ទីរមុខងារសាធារណៈ និងធ្វើបទបង្ហាញដោយ សង្ខេបពីលោក ភុំ ថាយ ប្រធានការិយាល័យបណ្តុះបណ្តាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម