ថ្ងៃសុក្រ៦រោច ខែកតិ្តក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារការងារមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ រួមជាមួយក្រុមការងាររដ្ឋបាលសាលាខេត្ត និងអ្នកពាក់ពន្ធជាច្រើន បានចុះជួយអន្តរាគមន៍និង ជួយការងារក្នុងការរៀបចំទុកដាក់ពូជ ស្រូវ វេចខ្ចប់ថង់ប្លាស់ស្ទិច និងរៀបចំពិធី យ៉ាងមមាញឹកអស់ពីកំលាំងកាយចិត្តសម្រាប់០២ទីតាំងប្រារព្វពិធី នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី គឺនៅបរិវេណពហុកីឡដ្ឋាន ខេត្តពោធិ៍សាត់ចំនួន១៣,០៤៧ គ្រួសារ និងនៅបរិវេណវិទ្យាល័យអូរតាប៉ោង ចំនួន៤,២៥៩គ្រួសារទៀត៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម